កុំហាមទឹកភ្នែក បើហត់ខ្លាំងយំចេញមក យំឱ្យអស់ ហើយជូតទឹកភ្នែកខ្លួនឯង រួចនិយាយពាក្យថា «អរគុណខ្លួនឯង ដែលតែងតែនៅជាមួយខ្លួនឯងរហូតមក ទាំងពេលរីករាយ ទាំងពេលកើតទុក្ខ» យំរួចក្នុងចិត្តក៏បានធូរខ្លះដែរ។
#regret
ដោយសារតែពាក្យរឹងមាំហ្នឹងហើយ ពេលខ្លះឈឺអត់ហ៊ានរអ៊ូ ពិបាកអត់ហ៊ានប្រាប់នរណា បាក់ទឹកចិត្តសុខចិត្តគេងយំសំងំម្នាក់ឯង អ្វីៗរ៉ាប់រងលាក់ទុកម្នាក់ឯង ដល់ចេញទៅក្រៅខំប្រឹងសើចញញឹមធម្មតាកុហកគេឯងទៀត! ដឹងអត់ថា ពាក្យរឹងមាំនឹងទម្រាំបានវាមកហ្នឹង វាហត់ប៉ុណ្ណា ឈឺប៉ុណ្ណា? តែបើខ្ញុំមិនរឹងមាំដោយខ្លួនឯង តើនរណានឹងមករ៉ាប់រងជីវិតខ្ញុំ? នរណានឹងមកឈឺឆ្អាល និងជួយខ្ញុំបានទៅ? នោះ គឺមានតែខ្ញុំខ្លួនឯងប៉ុណ្ណោះ!
#regret
ពេលខ្លះមានអារម្មណ៍ថាខ្លួនឯងថោ.កទាប គ្មានតម្លៃក្នុងខ្លួនសូម្បីតែបន្តិច នៅពេលខ្លះយើងខំធ្វើល្អដាក់មនុស្សគ្រប់គ្នា លះបង់ឲ្យគេគ្រប់យ៉ាង បន្ទាបតម្លៃសម្រាប់មនុស្សជុំវិញខ្លួន ចុងក្រោយបានត្រឹមស្រងាកចិត្ត និងបាត់បង់តម្លៃជាខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំបានត្រឹមបន្ទោ.សខ្លួនឯងដែលស្រួលជាមួយគេពេក ដល់ថ្នាក់គេយកវាជា.ន់ឈ្លីទឹកចិត្តដែលយើងខំស្មោះត្រង់ជាមួយ។ 🙂