គេមិនបានក្បត់ទេ តែ…
-គេធ្វេីឲ្យពិបាកចិត្ត
-គេធ្វេីឲ្យមានអារម្មណ៍ថាមិនសំខាន់
-ពេលខ្លះគេធ្វេីឲ្យគិតថា គេមិនស្រឡាញ់ មិនខ្វល់ពីយេីង
-គេទុកឲ្យយំតែម្នាក់ឯង
-គេធ្វេីឲ្យយល់ថា យេីងមិនល្អគ្រប់គ្រាន់
-គេទុកឲ្យយំរហូតដល់គេងលក់
-ត្រូវទាមទារ សុំឲ្យគេយកចិត្តទុកចិត្ត
កុំអាងតែភាពស្មោះត្រង់ ហេីយក៏ព្រងេីយកន្តេីយ កុំស្រឡាញ់ចេះតែនិយាយ បេីស្រឡាញ់ត្រូវបង្ហាញថាស្រឡាញ់ផង មិនចាំបាច់ដល់ក្បត់គ្នា ទង្វេីអស់នេះក៏អាចធ្វេីឲ្យរបស់ដែលកំពុងមាន ក្លាយជារបស់ដែលធ្លាប់មានបានដែរ…
សុំទោសនាង នៅពេលដែលអ្នកធ្វើខុស មិនមែនជារឿងថោកទាបនោះទេ តែវាជាទំនួលខុសត្រូវដ៏ខ្ពស់របស់អ្នក !
សុំទោសនាង នៅពេលដែលនាងខុស ទាំងដែលអ្នកមិនបានខុស វាជាទង្វើនៃសេចក្ដីអត់ឱន អធ្យាស្រ័យដ៏ធំធេង ហើយក៏ជាសេចក្ដីមេត្តា ក្នុងនាមអ្នកជាមនុស្សដែលចាស់ទុំជាងនាង វាក៏បង្ហាញថា មិនថាស្ថិតក្នុងស្ថានភាពណាទេ អ្នកក៏នៅតែព្រមទទួលជំនួសនាងជានិច្ច អ្នកពិតជាស្រឡាញ់នាងខ្លាំង ...!!!
គាត់មិនប្រើពាក្យបែកទេ តែគាត់ធ្វើអោយខ្ញុំដឹងថាវត្តមានខ្ញុំលែងមានតម្លៃសម្រាប់គាត់ទៀត។ គាត់មិននិយាយពាក្យបែកទេ តែគាត់ធ្វើខ្លួនដូចគ្មានខ្ញុំក្នុងជីវិតគាត់ និយាយអ្វីធ្វើអ្វីលែងខ្វល់ពីអារម្ម
ណ៍ខ្ញុំទៀតហើយ មិនយកចិត្តទុកដាក់ដូចមុន គាត់លែងមានអារម្មណ៍រីករាយពេលមានវត្តមានខ្ញុំទៀតឡើយ ប្រើតែអាម្មណ៍ធុញទ្រាន់មកកាន់ខ្ញុំ និងលែងមានក្ដីស្រឡាញ់អោយខ្ញុំទៀតហើយ។ គាត់ចិត្តត្រជាក់ណាស់ គាត់ទ្រាំមិនចាកចេញពីខ្ញុំមុនទេ ព្រោះមិនចង់ក្លាយជាមនុស្សអាក្រក់ ឬមនុស្សអាត្មានិយម …