When you buy lunchboxes, whether for yourself or your kids, make sure they are made of high-quality, durable and safe-to-use materials, so you won’t have to replace them at the end of every school year.
https://comparefactory.com/lun....chboxes-vs-bento-box
ព្រៃខ្មោច
ទើបនិងបែកពីរបបប៉ុលពត ជំងឺអាសន្នរោគបានរាលត្បាតពេញភូមិកោះសម្រោង ខេត្តកំពង់ចាម។ មនុស្សម្នាក្នុងភូមិមានការភិតភ័យគ្រប់ៗគ្នា ពេលយប់គេនាំគ្នាដុតបំពក់ភ្លើងគ្រប់ៗផ្ទះ ដើម្បីបង្អើលខ្មោចកុំអោយមកយកជីវិតគេ។
ការដុតភ្លើងនេះជាជំនឿខ្មែរយើងម៉្យាងដែលគេជឿថាខ្មោចខ្លាចភ្លើង។ ពេលយប់មកដល់ភ្លាមម្នាក់ៗគ្មានហ៊ានក្អកគ្រហែមទេ ហើយបិទទ្វារពន្លត់ភ្លើងក្នុងផ្ទះជិតឈឹង ដើម្បីកុំអោយខ្មោចចាប់ភ្លឹកថាមានមនុស្សក្នុងផ្ទះ។ លើកដំបូងទោះជានៅពេលថ្ងៃ ឫយប់ក៏ដោយតែកាលណាមានមនុស្សស្លាប់ គេតែងតែវាយគងជាសញ្ញា។ ឮសូរវាយគងម្តងៗជាពិសេសពេលយប់ មនុស្សម្នាញ័រខ្លួនដូចកូនសត្វ ចំណែកឆ្កែវិញព្រូស លូគ្មានឈប់ឈរ។ លុះដល់មនុស្សស្លាប់ច្រើនទៅគេលែងវាយគងតែម្តង គេធ្វើស្ងាត់ៗ ខ្លះគ្រាន់តែយកកន្សែងកន្ទេលទៅរុំខ្មោច ហើយលីយកទៅកប់ក្នុងព្រៃតែម្តង។ ផ្ទះណាមានមនុស្សស្លាប់គ្មានអ្នកណាហ៊ានឡើងសួរទេ ព្រោះគេខ្លាចឆ្លងរោគឫក៏ខ្លាចខ្មោចនោះ ពេលយប់គេឮសូរតែមាត់រអ៊ូៗដើរតាមផ្លូវ។ ចួនកាលគេឮថា 《ចូលផ្ទះនិងសិន កុំអាលសិនចាំស្អែក ទៅផ្ទះចុងភូមិវិញ ព្រោះដល់វេនវាហើយ》។ល។និង។ល។ ហេតុការណ៍រន្ធត់ញាប់ញ័រនេះធ្វើអោយ មនុស្សភ័យស្លន់ស្លោររកនិយាយអ្វីក៏លែងកើត។ ២~៣ថ្ងៃក្រោយមកស្រាប់តែអ្នកជិតខាងស្លាប់ម្នាក់ គេយកទៅកប់ភ្លាមឥតហ៊ានបង្អង់យូរឡើយ គាត់ស្លាប់ពីព្រឹក ស្រាប់តែល្ងាចឪពុកគាត់ស្លាប់ទៀត ស្រាប់តែស្អែកឡើងបងប្រុសគាត់ក៏ស្លាប់ដែល នៅចំពោះមុខហេតុការណ៍ដល់រន្ធត់នេះម្តាយគាត់ឡើងស្វាយខ្លួនអស់រលីង ព្រោះគាត់ភ័យពេក។ ២~៣ក្រោយមកស្រាប់តែខ្ញុំចាប់ឈឺ ម្តាយខ្ញុំក៏ភ័យឡើងនិយាយលែងចេញ គាត់បុណ្យអស់ហើយអរុក្ខអារក្ស ទេវតាទាំងប៉ុន្មាន ព្រោះខ្លាចខ្ញុំស្លាប់។ សំណាងល្អខ្ញុំគ្រាន់តែចុះក្អួតបន្តិចៗតែមិនស្លាប់។ នៅយប់នោះគ្មានអ្នកណាចាំមើលខ្ញុំទេ មានតែឪពុកធំខ្ញុំម្នាក់ឈ្មោះ《ធំរស់》ដែលហ៊ាននៅកំដរខ្ញុំ។ ខាងក្រៅផ្ទះខ្យល់បក់ឮសូរវ៉ូៗ ស្លឹកចេកប៉ះគ្នាឮសូរច្រាវៗ ខ្ញុំឈឺមែន តែគ្រាន់តែល្ហិតល្ហៃដេកមិនលក់ ខ្ញុំនៅដឹងខ្លួនទាំងអស់ ទោះបីអ្នកណានិយាយថាម៉ិចក៏ដោយ។ ម្តាយខ្ញុំមិនសង្ឃឹមថាខ្ញុំរស់ទេ មុខតែមិនឆាប់ក៏យូរប៉ុណ្ណោះ។ ពាក់កណ្តាលអធ្រាតទៅហើយ ខ្ញុំនៅតែគេងមិនលក់ ចំណែកធំរស់នៅសូត្រធម៌ចុងជើងខ្ញុំ នៅពេលធំរស់ស្ងាបបិទសៀវភៅធម៌ ស្រាប់តែគេឮឆ្កែព្រូសលូនៅមុខផ្ទះខ្ញុំ រួចមកឮសំលេងជើងស្រឹបៗដើរចូលមកក្រោមផ្ទះ៖ _ដូចជាមិនមែនផ្ទះនិងទេ! _ហ្នឹងហើយ! _ពួកយើងច្រឡំ ទេវ៉ី? _អើមែន!! ផ្ទះឯត្បូងទេតើ យើងពិតជាច្រឡំហើយ ព្រោះវាឥតទាន់ត្រូវទៅជាមួយយើងទេ! _បើអញ្ចឹងចេញទៅវិញ ខ្ញុំដេកលើកន្ទេល ឮសូរគេជជែកគ្នាយ៉ាងច្បាស់នៅក្រោមផ្ទះ។ ចំណែកធំរស់ ក៏គាត់ឮដូចខ្ញុំដែរ គាត់អង្គុយទ្រឹងមួយស្របក់ធំ ម្តាយខ្ញុំស្មានតែខ្ញុំដាច់ខ្យល់ស្លាប់ហើយ ក៏ស្ទុះមកស្ទាបដង្ហើមខ្ញុំ។ _វាអត់ទាន់អីទេល្បង《ម្តាយខ្ញុំសួរទៅធំរស់》 _វាពិតជាមិនស្លាប់ទេ ស្អែកច្បាស់ជាវាជាហើយ ព្រោះអម្បាញម៉ិញឮគេនិយាយច្បាស់ណាស់ ឈ្មោះវាឥតនៅក្នុងក្រាំងស្លាប់ទេ។ ឮដូច្នោះ ម្តាយខ្ញុំគាត់មានទឹកមុខថ្លាភ្លាមមួយរំពេច។ ស្អែកឡើងស្រាប់តែខ្ញុំធូរមែនទែន ហើយ២~៣ថ្ងៃក្រោយមកខ្ញុំក៏ជាដូចធម្មតាវិញ។ ជំងឺអាសន្នរោគកាលជំនាន់នោះ បានកាច់មនុស្សក្នុងភូមិខ្ញុំឡើងពាយ មនុស្សស្លាប់រាល់ថ្ងៃគេតែងយកទៅដុតនៅក្បែរព្រៃឫស្សី ប្រហែល៥០០ម៉ែត្រពីផ្ទះខ្ញុំ។ ដោយមនុស្សស្លាប់ច្រើនពេកទៅ ជួនកាលគេយកទៅគរទុកមួយយប់នៅគុម្ពឫស្សីព្រោះដុតមិនអស់ ចួនកាលដុតមិនទាន់ឆេះអស់ក៏ទុកចោល ដល់ព្រលឹមឡើងបានប្រមូលដុតម្តងទៀត។ យប់មួយនោះនៅពេលប្រលប់ បងប្រុសខ្ញុំនិងអ្នកចំការ២~៣នាក់បានដើរចេញពីចំការទាំងអស់គ្នា ដើរមកដល់ត្រង់កន្លែងដុតខ្មោចព្រៃឫស្សី បងខ្ញុំបែកញើសជោគថ្ងាសតែម្តង ព្រោះនឹកភ័យខ្លាចខ្មោចលង។ កំពុងតែនឹកគិតចឹង ស្រាប់តែក្បាលគាត់ទើសនិងស្អីទេ ធ្លាក់ឮសូរព្រូស...នៅនឹងមុខគាត់។ _ខ្មោចលង! ខ្មោចលង! បងខ្ញុំស្រែក។ លុះនាំគ្នាក្រឡេកមើលទៅ ឃើញខ្មោចមែនទែនធ្លាក់ចំពីមុខ តែជាខ្មោចដែលគេដុតមិនទាន់ឆេះអស់ គ្រាន់តែផ្សែងរោលខ្លួនតិចៗ ដោយសារតែសរសៃទាញចុះឡើង ខ្មោចនោះក៏ស្ទុះផ្លោងពីកន្លែងដុតតែម្តង។ ចំណែកនៅក្បែរៗនោះ គេក៏ឃើញខ្មោចឯទៀតដែលដុតមិនទាន៎ឆេះ ផ្លាតចេញពីកន្លែងដុតមកអង្គុយធ្វើមាត់ស្មេញ ស្មាញពេញតែផ្លូវ។
មានខ្មោចខ្លះផ្លាតទៅទើលើមែកឫស្សីយោងប៉េលប៉ោលគួរអោយខ្លាចពេកកន្លង។ លុះពេលព្រលឹមទើបគេ ទៅប្រមូលដុតម្តងទៀត។ ក្រោយមកខ្ញុំក៏ដូរទៅនៅវត្ត កណ្តាលកោះ។
ឧបេក្ខាចិត្ត ការតាំងចិត្តជាកណ្តាល
ឧបេក្ខាគឺជាព្រហ្មវិហារធម៌មួយក្នុងចំណោមព្រហ្មវិហារធម៌ទាំងបួន ដែលឪពុកម្តាយមានចំពោះបុត្រធីតា។ ធម្មតាពេលឪពុកម្តាយ ឃើញកូនឈ្លោះគ្នាឫឃើញកូនបងវាយកូនប្អូន តែងតែហៅកូនទាំងពីរ មកអប់រំទូន្មានទាំងអស់គ្នា ព្រោះទឹកចិត្តមាតាបិតាសុទ្ធតែចង់ឲកូនទាំងអស់បានល្អ។
មាតាបិតាមិនដែលចិត្តល្អៀងទៅរកកូនណាមួយឡើយ។ នៅពេលឃើញកូនឈ្លោះគ្នា មាតាបិតាមិនដែលចូលទៅជួយតែម្ខាងៗនោះទេ។ ពួកគាត់តែងសួររកហេតុផល មុននិងវិនិច្ឆ័យរឿងរ៉ាវរបស់កូនៗ។ តើកូនប្អូនវាខុសអី បានជាកូនបងវាយវា។ វាមិនដែលនៅសុខៗអត់ហេតុមកវាយកូនប្អូននោះទេ កូនប្អូនច្បាស់ជាមានខុសអ្វីមួយមិនខាន ពេលពួកគាត់រកឃើញហេតុផលហើយ ក៏ប្រដៅថា អាពៅ កូនឯងខុសដឹងខ្លួនឈប់ខុសតទៅទៀត អាបងបើប្អូនធ្វើខុសត្រូវចេះអត់អោនព្រោះវានៅក្មេង មិនទាន់ដឹងការខុសការត្រូវ។ យើងទាំងអស់គ្នាដែលរស់នៅក្នុងសង្គមជាមួយគ្នា ក៏ដូចជាមនុស្សក្នុងគ្រួសារតែមួយ យើងទាំងអស់គ្នាជាបងប្អូននិងគ្នា បើយើងគិតពីខ្សែស្រឡាយពីដូនតាមក។ ដូច្នេះពេលយើងឃើញអ្នកខ្លាំងធ្វើបាបអ្នកខ្សោយ គឺយើងមិនត្រូវជួយតែអ្នកខ្សោយទេ យើងត្រូវស្រាវជ្រាវរកហេតុផល ធ្វើចិត្តឲដូចមាតាបិតាដែលមានព្រហ្មវិហារធម៌ ចំពោះកូន។ វាមិនមែននៅសុខៗអត់ហេតុបែជាអ្នកខ្លាំងចង់មកធ្វើបាបអ្នកខ្សោយនោះទេ។ ដូច្នេះយើង ត្រូវពន្យល់ទៅអ្នកដែលធ្វើបាបគេនោះថា ដោយសារគ្នាខ្សោយ គ្នាមិនយល់មិនដឹង ទើបគ្នាធ្វើខុស យើងគួរតែមានការអត់អោនដល់គ្នា។
ហើយយើងពន្យល់ដល់អ្នកខ្សោយថា អ្នកធ្វើយ៉ាងនេះមិនត្រូវទេ ថ្ងៃក្រោយកុំធ្វើបែបនេះទៀតវាអាចនាំទុក្ខដល់ខ្លួន។ យើងទាំងអស់គ្នាជាមនុស្សជាតិដូចគ្នា មិនថាជាតិសាសន៌ណាទេ អ្នកដែលធ្វើមិនល្អមកលើយើង មកពីគាត់បាត់សតិសម្បជញ្ញ: មិនដឹងខ្លួនឯងកំពុងធ្វើអំពើអាក្រក់ និងមិនដឹងនៃសេចក្តីអាក្រក់នៅក្នុងខ្លួន។ បើឃើញ គេអាក្រក់យើងគួរតែប្រាប់ថាវាអាក្រក់ មានមនុស្សស្អប់ខ្ពើមមិនចូលចិត្ត៕
គោលដៅ
នៅពេលដែលយើងកំណត់នៅគោលដៅមួយរួចហើយ អ្វីដែលយើងត្រូវការគឺជោគជ័យ។ ខ្ញុំតែងស្រមៃជារឿយៗថាគោលដៅដែលខ្ញុំបានបង្កើតវានិងទទួលបានជោគជ័យឆាប់ៗ តែវាមិនដូចការរំពឹងទុកនោះទេ។
ដើម្បីសម្រេចនៅគោលដៅមួយ យើងត្រូវការពេលវេលា ភាពអត់ធ្មត់ និងឱកាសមកដល់។ នៅពេលចាប់ផ្តើមយើងមិនគួររត់លឿនពេលនោះទេ ព្រោះពេលយើងខ្សត់កំលាំងយើងនិងដួល អ្វីដែលយើងត្រូវការគឺ បញ្ញា គំនិត ស្មារតី និងភាពឆ្នៃប្រឌិត៕
ប្រឹងយ៉ាងណា
ទោះបីជាខ្ញុំប្រឹងយ៉ាងណា ខំប៉ុនណា តស៊ូយ៉ាងណា ក៏នៅចុងបញ្ចប់អ្នកដែលបាត់គឺ ខ្ញុំ។ ខ្ញុំបាត់គ្រប់យ៉ាង បាត់ព្រោះតែតាមចាប់ក្ដីស្រឡាញ់ដែលមានតែខ្ញុំដែលប្រឹង ហើយម្ខាងទៀតបានត្រឹមតែឈរមើល ...។
វាឈឺចាប់ដែលការស្រឡាញ់នេះវាហាក់មានតែខ្ញុំម្នាក់ដែលព្យាយាមថែរក្សា ព្រោះខ្ញុំខ្លាច ខ្លាចណាស់ ខ្លាចពាក្យថាបញ្ចប់ តែចុងបញ្ចប់ខ្ញុំ នៅតែបញ្ចប់ ។ ចុងបញ្ចប់នៃទំនាក់ទំនងមិនមែនសុទ្ធតែអាក្រក់ទេតែ វា ឈឺខ្លាំងនៅពេលដែលខ្ញុំមិនបានត្រៀមខ្លួន ហើយចេះតែប្រឹងដើម្បីថែរក្សាហើយគេចេះតែចង់ចាកចេញ ហើយនៅពេលដែលខ្ញុំព្រមលែងដៃខ្ញុំក៏ធ្វើចិត្តមិនបាន មិនមែនអាត្មានិយមឡើយ តែ វាជាការស្រឡាញ់ដែលខ្ញុំប្រឹងថែ ប្រឹងទាំងដឹងថាតែម្ខាង តែចុងក្រោយក៏ចប់...។
https://scholarlyhelp.com/online-class
"Unlock academic convenience with 'Pay Someone to Do My Online Class' services, where students can delegate their coursework to professionals for a hassle-free learning experience. By outsourcing assignments, discussions, exams, and lectures to trusted individuals or services, students can manage their time more effectively and alleviate academic stress. However, while it offers convenience, this practice raises ethical considerations regarding academic integrity and the true value of education."