ជីវិតនៅម្នាក់ឯងមានអីមិនល្អ


“ប្រើជីវិតយុវវ័យឱ្យមានន័យ”



នៅផ្ទះផ្សេងគ្នា ត្រឹមជាសង្សារគ្នា មិត្តភក្ដិគ្នា ឬមនុស្សស្គាល់គ្នានៅឡើយ បើឈ្លោះគ្នាចប់គឺចប់ហើយ ខឹងគ្នាដេកផ្ទះរៀងខ្លួន ផ្ទះបាយរៀងខ្លួន។ ប៉ុន្ដែបើជាប្ដីប្រពន្ធនឹងគ្នា គ្រួសារនឹងគ្នា បងប្អូននឹងគ្នា ឈ្លោះគ្នាហើយហូបបាយឆ្នាំងជាមួយគ្នា ដេកផ្ទះជាមួយគ្នា ផឹកទឹកប៉ាន់តែមួយជាមួយគ្នា។

សម្រាប់អ្នកដែលមិនទាន់មានគ្រួសារនៅឡើយ បើនៅតែឯងស្រួលហើយ ចំណាយពេលវេលានៅម្នាក់ឯងសិនទៅ ធ្វើអ្វីដែលយើងចង់ធ្វើ ទៅកន្លែងដែលយើងចង់ទៅ សេរីភាពនៅពេញខ្លួន អំរែកក៏មិនទាន់មានលើស្មា ដូច្នេះកុំសោកាគ្រាន់តែនៅម្នាក់ឯង។



ជីវិតឯកាម្ដងម្កាលវាប្រសើរជាងរស់នៅរែកពុនទឹកភ្នែកពាក់កណ្ដាលជីវិត។ រៀបការហើយល្អនឹងគ្នា ល្អូកល្អឺនផ្អែមល្ហែមទៅគ្រាន់ ជួនជាផ្អែមតែដំបូង ដល់ពេលសម្រស់ធ្លាក់ចុះ ទ្រព្យក៏មិនសូវរកបាន លុយក៏គ្មានចាយ បាយក៏គ្មានឆី ប្រពន្ធលែងដឹងប្ដី ប្ដីលែងថ្នមប្រពន្ធ ចប់ហើយពេលហ្នឹង។



នៅម្នាក់ឯងហ្នឹងមានអីមិនល្អ ប្រើជីវិតយុវវ័យឲ្យមានន័យ ចំណាយពេលលើការងារសង្គម សេពគប់មនុស្សល្អៗឲ្យច្រើន ធ្វើអ្វីដែលមានប្រយោជន៍ ធ្វើអ្វីដើម្បីសម្រេចបំណងអនាគតខ្លួនឯង ដើរផ្សងព្រេងឲ្យច្រើន ស្គាល់កន្លែងល្អៗឲ្យច្រើន ចាំយកគ្រួសារ។ ពេលនោះជីវិតយើងក៏មានបទពិសោធច្រើន គំនិតក៏ចាស់ច្រើនជាងមុន ហើយការសម្រេចចិត្តក៏ល្អប្រសើរជាងពេលនេះដែរ៕

🥰🥰🥰