ចាប់ផ្ដើមជាថ្មី
ទោះបីជាម្សិលមិញមានរឿងអាប់អួលយ៉ាងណាក៏ដោយ ទោះបីម្សិលមិញធ្វើខុសក៏ដោយយើងត្រូវចាប់ផ្ដើមជាថ្មី ។ កុំបាក់ទឹកចិត្តអី ក្រោកឡើងហើយបន្ដដំណើរទៅមុខទៀត ។ ម្សិលមិញគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ឱ្យតែមានថ្ងៃនេះ ឲតែដង្ហើមនៅដក នោះយើងអាចចាប់ផ្ដើមសារជាថ្មីបាន ។ រឿងដែលកន្លងផុតទៅហើយទោះស្ដាយក្រោយក៏មិនបានអ្វីមកវិញដែរ មានតែពាក្យបួនម៉ាត់គត់ដែលយើងត្រូវធ្វើ " ចាប់ផ្ដើមជាថ្មី " ។គ្រប់កាចាប់ផ្ដើមដំបូងវាមិនទាន់ទទួលបានផលទេតែអ្វីដែលសំខាន់គឺយើងត្រូវអត់ធ្មត់តស៊ូ កុំបោះបង់ កុំបាក់ទឹកចិត្ត ត្រូវចាប់ផ្តើមម្ដងទៀត ហើយរកចំណុចដែលយើងខ្វះខាត
និងកែតម្រូវម្ដងបន្ដិតៗ ។
បើចាប់ផ្ដើមជាថ្មីហើយត្រូវគិតអ្វីដែលល្អកុំគិតរឿងសៅហ្មងដែលបានកើតឡើងច្រើនពេកអីបំភ្លេចចោលខ្លះទៅ កុំដាក់សម្ពាតខ្លួនឯងពេកអី ។
ពេលវេលាតែងតែដើរទៅមុខជានិច្ច ហើយឱកាសក៏មិនមែនចេះតែមានដែរ យូៗទើបមានឱកាសម្ដង ថ្ងៃនេះយើងនិងអាចចាប់ឱកាសមិនបាន ឬសមត្ថភាពរបស់យើងមិនដល់ យើងកុំអស់សង្ឃឹមអី ក្រោកឡើងហើយពង្រឹងសមត្ថភាពខ្លួនឯងដើម្បីចាប់យកឱកាសថ្មីដែលនឹងមកដល់ ។
អ្នកត្រូវចាំថាក្នុងមួយថ្ងៃមាន24ម៉ោងប៉ុណ្ណោះ ប្រសិនបើយើងមិនរៀបចំផែនការសម្រាប់អនុវត្តន៍ឲបានច្បាស់លាស់ទេនោះ
រយៈពេល២៤ម៉ោងវានិងកន្លងផុតទៅយ៉ាងលឿន កន្លងផុតទៅដោយសារយើងមិនបានធ្វើអ្វីសោះក្នុងពេល២៤ម៉ោង វាកន្លងផុតទៅដោយឥតន័យ ។ ពេលវេលាមិនរង់ចាំយើងនោះទេ មានតែយើងទេដែលរត់តាមពេលវេលា ។
☺️☺️☺️