‘’ដាក់ខ្លួន’’
នៅក្នុងការរស់នៅ ជាពិសេសក្នុងបណ្ដាញសង្គម មិនចាំបាច់ឱ្យគេដឹងច្រើនពេកពីយើងទេ ភាពជោគជ័យ ទ្រព្យសម្បត្តិ ស្នេហា ផ្អែមល្ហែម មិនមែនសុទ្ធតែទាក់ទាញមនុស្សល្អមកទេ ធម្មជាតិរបស់មនុស្ស យើងគ្រប់គ្នាសុទ្ធតែដឹង សម្ញែងច្រើនពេកនឹងធ្វើឱ្យនាំគ្រោះដល់ខ្លួនឯងវិញទេ…
មនុស្សឆ្លាតកំពុងតែរស់នៅយ៉ាងមានក្ដីសុខ ដោយសារគេដាក់ខ្លួន មិនអួ/តមិនបង្ហាញ តែសមត្ថភាព និងទ្រព្យស.ម្បត្តិដែលគេមាន និងធ្វើឱ្យអ្នកភ្លឺភ្នែកដោយខ្លួនឯង….
កូនស្រីប្រឹងឡើង ប្រឹងរៀន ប្រឹងរក ប្រឹងថែ
សម័យនេះហើយរឿងចង្ក្រានជើងឆ្នាំងក៏ត្រូវចេះ
រឿងរកសុីក៏ត្រូវពូកែ
រឿងរៀនយកចំណេះដឹងថ្មីៗ ក៏ត្រូវសង្វាតដែរ
នៅពេលដែរយើងកាន់តែមានតម្លៃ គ្មានអ្នកណាហ៊ានជាន់ឈ្លីយើងទេ បើសិនយើងមិនអនុញ្ញាត !
ចូរធ្វើខ្លួនជាមនុស្សដែរគេនៅជិតមានតែភាពរីករាយ នឹងនៅក្បែរយើងជួបតែភាពរីកចម្រើន ជាជាងនាំតែភាពអវិជ្ជមាន
រៀនធ្វើខ្លួនឲមានតម្លៃ ជាជាងទាមទារចំណាប់អារម្មណ៏ពីអ្នកដទៃ …