រក​ឃើញ​កុមារ​២​នាក់​ និង​មនុស្ស​២​នាក់​ទៀត​ សង្ស័យ​ឆ្លង​វីរុស​កូវីដ​១៩​ នៅ​ខណ្ឌ​ដូន​ពេញ​

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យក្រុង ដើម្បីងាយស្រួលចុះយកអ្នកសង្ស័យដែលមានកូវីដចំនួន៤នាក់ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០​២១ វេលាម៉ោង០៩:០០នាទី។

ចំពោះអ្នកពាក់ព័ន្ធ៤នាក់នេះ មានស្រីចំនួន២នាក់ កុមារចំនួន២នាក់ អាយុ ២ឆ្នាំ ម្នាក់ និងអាយុ ៨​ឆ្នាំ ម្នាក់ទៀត ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងស្នាក់នៅផ្ទះលេខ៩៤E៤ មហា​វិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង៕ ដោយ៖ ឃួន លក្ខិណា


Sotheara Khut

1 Blog posts

Comments