គាត់មិនប្រើពាក្យបែកទេ តែគាត់ធ្វើអោយខ្ញុំដឹងថាវត្តមានខ្ញុំលែងមានតម្លៃសម្រាប់គាត់ទៀត។ គាត់មិននិយាយពាក្យបែកទេ តែគាត់ធ្វើខ្លួនដូចគ្មានខ្ញុំក្នុងជីវិតគាត់ និយាយអ្វីធ្វើអ្វីលែងខ្វល់ពីអារម្ម
ណ៍ខ្ញុំទៀតហើយ មិនយកចិត្តទុកដាក់ដូចមុន គាត់លែងមានអារម្មណ៍រីករាយពេលមានវត្តមានខ្ញុំទៀតឡើយ ប្រើតែអាម្មណ៍ធុញទ្រាន់មកកាន់ខ្ញុំ និងលែងមានក្ដីស្រឡាញ់អោយខ្ញុំទៀតហើយ។ គាត់ចិត្តត្រជាក់ណាស់ គាត់ទ្រាំមិនចាកចេញពីខ្ញុំមុនទេ ព្រោះមិនចង់ក្លាយជាមនុស្សអាក្រក់ ឬមនុស្សអាត្មានិយម …