• កាលពីមុនចូលចិត្តចាយលុយ អាយុកាន់តែច្រើនយល់ថាលុយពិបាករកណាស់ ត្រូវរៀនសន្សំ។
• កាលពីមុនចូលចិត្តដើរលេង អាយុកាន់តែច្រើនយល់ថា ការដេកនៅផ្ទះសំខាន់ជាង។
• កាលពីមុនចូលចិត្តជួបជុំមិត្តភ័ក្ដិ មើលកុន ដើរផ្សារ អាយុកាន់តែច្រើនយល់ថា ការជួបជុំគ្រួសារសំខាន់ជាង។
• កាលពីមុនទាល់តែប្រែនល្បីទើបប្រើ អាយុកាន់តែច្រើនយល់ថា ល្មមប្រើ ល្មមតម្លៃ គឺអាចប្រើបានហើយ។
• កាលពីមុន ទាល់តែខោអាវជាពណ៌ដែលខ្លួនស្រឡាញ់ទើបស្លៀក អាយុកាន់តែច្រើនយល់ថា ពណ៌អីក៏ពាក់បានដែរ។
• កាលពីមុន មានស្នេហាតែពាក់កណ្ដាលក៏ខូចចិត្តចង់ងាប់ទៅហើយ អាយុកាន់តែច្រើនក៏យល់ថា បែកគ្នាជារឿងធម្មតា មិនស្គៀបចិត្តនោះទេ។
• កាលពីមុន ឱ្យតែបានដើរលេងស៊ីចាយ គឺដឹងតែបង្ហោះហើយ អាយុកាន់តែច្រើនក៏យល់ថា ផុសទៅមិនដឹងបានអីមកវិញ ក្រៅពីអោយគេមើលមកថាយើងដើរច្រើន មិនចេះនៅផ្ទះ ។ ពេលខ្លះជីវិតឯកជនរបស់យើង រៀនលាក់លៀមខ្លះទៅល្អ 😜

***បើអ្នកឈានចូលក្នុងដំណាក់កាលទាំងនេះ អ្នកចូលដល់វ័យចាស់ទុំហើយ! មិនមែនចាស់តែចរិតទេ មុខក៏ចាស់ដែរ មិនជឿ ឆ្លុះកញ្ចក់មើលទៅ!