គ្មានឡើយអ្នកល្អ ឥតខ្ចោះ


១. គ្មានឡើយអ្នកល្អឥតខ្ចោះ



មនុស្សមួយចំនួនពេលដែលធ្វើខុសឬសាងកំហុសអ្វីមួយ ឬក៏បរាជ័យក្នុងការងារឬការសិក្សា ពួកគេតែងតែស្ដីបន្ទោសឪ្យខ្លួនឯងថាជាមនុស្សដែលគ្មានបានការ...អត់ប្រយោជន៍... សូម្បីតែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានដែរ ហើយពេលខ្លះទៀតអាចធ្វើបាបខ្លួនឯងក៏មានដែរ។

អ្នកធ្វើបែបនេះមិនត្រឹមត្រូវទេវាមិនបានផ្តល់ផលល្អដល់អ្នកឡើយ វាមានតែបន្ថែមសម្ពាធឪ្យខ្លួនឯងបន្ថែមទៀតប៉ុណ្ណោះ។

អ្នកត្រូវដឹងថា មនុស្សយើងទាំងអស់មិនមាននរណាម្នាក់ដែលល្អឥតខ្ចោះឬល្អគ្រប់ដប់នោះទេ ភាសាអង់គ្លេសសរសេរថា " No 0ne is prefect " ។

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ធ្វើខុស ធ្លាប់សាងកំហុស ធ្លាប់មានបញ្ហា ទោះបីពូកែប៉ុណ្ណា ឆ្លាតប៉ុណ្ណាក៏នៅតែធ្លាប់ធ្វើខុសដែរ ព្រោះថាមនុស្សយើងម្នាក់ៗមិនឥតខ្ចោះឡើយ ទើបខ្មែរយើងកត់ចំណាំទុកនូវសុភាសិតមួយឃ្លាថា " ដំរី🐘ជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់គង់មានភ្លេច " ។

បើធ្វើខុសហើយត្រូវចេះសុំទោស បើធ្វើខុសហើយត្រូវចេះកែប្រែកំហុស បើគេឬអ្នកឬខ្ញុំចេះដឹងខុសចេះកែហើយយើងក៏ត្រូវចេះលើកលែងទោសវិញផង វានិងកើតជារឿងដ៏ល្អបំផុត កុំទៅអូសដំណើរសារើកំហុសមកធ្វើទារុណកម្មអ្វីមួយអី ។

បើធ្វើខុសហើយនៅតែត្រាំត្រែង អង្គុយសំកុកមិនធ្វើអ្វីសោះ ដេកកើតទុក្ខនិងកំហុសដែលខ្លួនបានធ្វើឪ្យសោះ វាមិនល្អឡើយ ។

បើជ្រុលជាសាងកំហុសទៅហើយ យើងចាត់ទុកកំហុសនោះជាមេរៀនទៅចុះ និងរៀនពីកំហុសដែលយើងបានសាងនោះ រួចសាកធ្វើវាម្ដងទៀតកុំឪ្យជាន់ដានកំហុសដដែលនោះ ។

អ្នកត្រូវចាំថានៅលើពិភពលោកនេះនរណាក៏ធ្លាប់ខុស នរណាក៏ធ្លាប់សាងកំហុសដែរ គ្រាន់តែថាកំហុសនោះវាខុសៗគ្នាទៅតាមកម្លាំងដែលបានសាង និងសកម្មភាពកំហុស ។

ឥតមានឡើយមនុស្សដែរល្អគ្រប់ដប់សូម្បីតែលោក " ថូម៉ាស់ អេឌីសាន់ ដែលជាអ្នកបង្កើតអំពូលភ្លើងដំបូងគេ គាត់ក៏ធ្លាប់សាងកំហុសដែរ លើសពីនេះកំហុសគាត់ច្រើនទៀតផង ។



កាលពីដំបូងឡើយគាត់ចាប់ផ្ដើមបង្កើតអំពូលភ្លើង គាត់បានធ្វើខុសជាច្រើនលើកច្រើនសារ ខុសម្ដងហើយម្ដងទៀត បើជាមនុស្សធម្មតាគាត់និងលែងធ្វើវាបន្តទៀតហើយ រួចក៏ស្ដីបន្ទោសមកលើខ្លួនឲបាកស្បាតលែងធ្វើចង់អ្វីទាំងអស់ ។

ប៉ុន្តែគាត់បានលើកលែងកំហុសឲខ្លួនឯង កែប្រែកំហុសត្រឡប់ធ្វើរបៀបផ្សេងមួយទៀតរហូតទទួលបានអំពូលភ្លើងដែលភ្លឺពេញលេញ ដែលយើងអាចបំភ្លឺ ដូចយ៉ាងពេលនេះអ្នកអាចបើកអំពូលអានសៀវភៅផងក៏ថាបាន ។

☺️☺️☺️