រៀនទទួលស្គាល់ការពិត
ជីវិតមនុស្សម្នាក់ៗតែងតែជួបទុក្ខនិងសុខវាជារឿងធម្មតាទៅហើយ ។តែអ្វីដែលសំខាន់យើងត្រូវរៀនទទួលស្គាល់ការពិត ទទួលស្គាល់នូវអ្វីដែរយើងបានធ្វើ ដែលយើងបានជួប កុំកុហកខ្លួនឯងអីវាមិនបានប្រយោជន៍អ្វីមកឡើយ ។ កុំសោកសៅ កុំកើតទុក្ខ កុំបាក់ទឹកចិត្ត កុំពួនសំងំអី ពេលដែលធ្វើខុសឬជួបបញ្ហាចូលក្រោកឈរឡើង ហើយទទួលស្គាល់នូវអ្វីដែលយើងធ្វើ ព្រមទទួលស្គាល់នូវសមត្ថភាពដែលយើងមាន ហើយបន្ដដំណើរទៅមុខទៀតជាមួយនឹងស្នាមញញឹមនិងកម្លាំងចិត្តថ្មី ។
កុំគិតថាខ្លួនឯងអន់ កុំគិតថាខ្លួនឯងខ្សោយ កុំគិតថាខ្លួនឯងមិនល្អ កុំគិតថាខ្លួនឯងល្ងង់ អ្នកត្រូវដឹងថាមានមនុស្សខ្លះអន់ជាអ្នកទៅទៀត ។ ត្រូវរស់ជាខ្លួនឯងហើយប្រឈរមុខនិងកាពិត កុំគេចវេសពីបញ្ហានិងកំហុសរបស់អ្នក ។ មានបញ្ហាអ្វីដោះស្រាយវាម្ដងមួយៗទៅ ។ មានកំហុសត្រូវចេះសុំទោស ហើយចាំទុកថានេះគឺជាកំហុស ។ កុំគេចពីបញ្ហា អ្នកកាន់តែគេចអ្នកនិងជួបបញ្ហាកាន់តែច្រើន ព្រោះថាពេលមានបញ្ហាអ្នកមិនបានដោះស្រាយវាអ្នកចេះតែទុកចោល ពេលមួយដែលអ្នកវិលមកវិញ បញ្ហានិងកាន់តែរីកធំនិងកាន់តែមានច្រើន ។
ដូចនិងស្លឹកឈើដែលទុំជ្រុះមកលើដីមួយថ្ងៃបន្តិចៗ អ្នកនិយាយថា ( ចាំស្អែកចាំបោស )
ស្អែកឡើងនៅតែតិចដដែលតែច្រើនជាងមុនបន្ដិច អ្នកថា " ចាំសប្ដាហ៍ក្រោយ " ដល់សប្ដាហ៍ក្រោយមកដល់ ស្លឹកឈើដែលជ្រុះចុះមក វានៅពាសពេញដី ដែលត្រូវចំណាយពេលពេញមួយថ្ងៃត្រូវសម្អាតឲ្យស្អាត។ ខុសពីការសម្អាតរាល់ថ្ងៃដែលចំណាយពេលត្រឹមតែ៥-១០នាទី។
ដូចគ្នានិងបញ្ហានេះដែល បើអ្នកដោះស្រាយវា វានិងដាច់ស្រឡះ តែបើបន្ដទុកវានិងគជាគំនរដូចនិងគំនរស្លឹកឈើដូច្នោះដែរ ។
" ត្រឡប់មកវិញឈប់គិតពីបញ្ហា ហើយធ្វើរឿងវិជ្ជាមាន " ។
🥰🥰🥰