ឆាកជីវិតមនុស្សយើងម្នាក់ៗមិនដូចគ្នាឡើយ។
ដូច្នេះយើងត្រូវរៀនរស់ជាខ្លួនឯង
រស់តាមបែបបទរបស់ខ្លួន
កុំរស់តាមអ្នកដទៃ
កុំរស់ព្រោះអ្នកដទៃ កុំរស់តាមព្រេងវាសនា ព្រោះថាជីវិតយើង យើងជាអ្នកកំណត់ ។
ខ្ញុំពិតជាអស្ចារ្យណាស់ដែលបានកើតមក និងមានជីវិតមកដល់ថ្ងៃនេះទាំងដែលពេលខ្លះហត់ខ្លាំង
ពេលខ្លះពិបាកចិត្តខ្លាំង ពេលខ្លះរស់ដូចជាស្លាប់ ពេលខ្លះឈឺទាំងចិត្តមិនគ្រប់មកឈឺទាំងកាយបន្ថែមទៀត តែខ្ញុំនៅតែញញឹមផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង ហើយប្រាប់ខ្លួនឯងថា " មិនអីទេ ! ជីវិតគឺវាបែបនិងឯង.... មានទុក្ខមានសុខវាជារឿងធម្មតាទេ " ។ ខ្ញុំពិតជាអរគុណខ្លួនឯងដែលអាចទ្រាំទ្រនឹងបញ្ហាជីវិតទាំងនេះបាន ហើយនៅតែអាចបន្តដំណើរទៅរកក្ដីស្រម៉ៃបាន ទោះបីជាមានឧបសគ្គរារាំងក៏ដោយ ។
អរគុណខ្លួនឯងដែលតែងតែលើកទឹកចិត្តខ្លួនឯង និងរកសេចក្តីសុខខ្លួនឯងបាន ។
អរគុណខ្លួនឯងដែលបានឆ្លងកាត់បញ្ហាជីវិតជាច្រើន
អរគុណដែលតែងតែនិយាយលួងខ្លួនឯងគ្រប់ពេលមានបញ្ហា
និងតែងតែកំដរខ្លួនឯងពេលឯកា ។
😊😊😊