សុំទោស...
• សុំទោសខ្លួនឯង...
• សុំទោសដែលរកក្ដីសុខឲខ្លួនឯងពុំបាន
• សុំទោសដែលបានត្រឹមញញឹមហើយដើរចេញ
• សុំទោសតែងតែស្អប់ខ្លួនឯង
• សុំទោសដែលតែងតែធ្វើបាបទាំងរាងកាយ និងផ្លូវចិត្តខ្លួនឯង
• សុំទោសដែលពេលខ្លះមិនដែលលើកលែងទោសអោយខ្លួនឯង
• សុំទោសដែលតែងតែយកខ្លួនឯងទៅប្រៀបធៀបនិងអ្នកដ៏ទៃ
• សុំទោសដែលតែងតែទម្លាក់តម្លៃ និងមិនដែលអោយតម្លៃមកលើខ្លួនឯងដោយសារតែមាត់អ្នកដ៏ទៃ
• សុំទោសដែលស្រលាញ់មនុស្សខុស ហើយនៅមិនព្រមដកចិត្តពីគេ
• សុំទោសដែលតែងតែនិយាយបំបាក់ទឹកចិត្តខ្លួនឯង
• សុំទោសដែលជ្រើសរើសផ្លូវដើរខុស
• សុំទោសដែលតែងតែនិយាយលើកទឹកចិត្តអ្នកដ៏ទៃ តែមិនដែលសូម្បីតែនិយាយលើកទឹកចិត្តខ្លួនឯងបានម្ដង...។
សុំទោសៗៗ ខ្ញុំមិនដឹងជាត្រូវសុំទោសខ្លួនឯងប៉ុន្មានដងទេទើបស្ទើរនិងកំហុសខុសឆ្គងដែលខ្ញុំបានធ្វើខុសមកលើខ្លួនឯង ។
ខ្ញុំពិតជាខឹងខ្លួនឯងជាខ្លាំង ដែលមិនចេះមើលថែខ្លួនឯងអោយបានល្អ មិនចេះផ្គង់ឱកាសអោយខ្លួនឯងបានសាកល្បងឬធ្វើម្ដងទៀតកាលពីពេលនោះ ។
ពេលដែលសាងកំហុសឬធ្វើខុសតែងតែដាក់សម្ពាធ តែងតែធ្វើបាបខ្លួនឯង ដាក់ទោសខ្លួនឯងមិនដែលឡើយចេះលើកលែងអោយខ្លួនឯង ។
ចាប់ពីពេលនេះវេលានេះ ខ្ញុំសន្យានិងខ្លួនឯងថារាល់ពេលព្រឹត្តខុសខ្ញុំលែងដាក់សម្ពាធអោយខ្លួនដូចមុនទៀតហើយ ខ្ញុំលែងផ្លាស់ប្ដូរខ្លួនឯងដោយសារអ្នកដ៏ទៃទៀតហើយ ខ្ញុំលែងផ្គាប់ចិត្តអ្នកដទៃទៀតហើយ ខ្ញុំលែងធ្វើបាបខ្លួនឯងទៀតហើយ ។
ខ្ញុំរៀនរស់ជាខ្លួនឯងដោយការគិតពីសុខភាពរបស់ខ្លួនឯង ការលើកទឹកចិត្តអោយខ្លួនឯង កាញាំរបស់ដែលខ្លួនចូលចិត្តដោយមិនខ្លាចឡើងគីឡូ ឬខ្លាចគេបង្អាប់ដូចមិនឡើយ ហើយខ្ញុំនិងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ។
ខ្ញុំនិងលើកលែងទោស ខ្ញុំនិងផ្ដល់ឱកាសអោយខ្លួនឯងរាល់ពេលដែលខ្ញុំសាងកំហុស ☺️
ព្រោះមនុស្សយើងមិនមាននរណាដែលត្រូវរហូតទេ ។
😊😊😊